ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិរាយការណ៏មកសមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលមកអន្តរាគមន៏ ទាន់ពេល បន្ទាប់ពីមានបុរសម្នាក់ មិនដឹងមានរឿងអ្វីប្រុងលោតទឹកសម្លាប់ខ្លួនលើស្ពានតាហោទន្លេវៃគោក្នុងក្រុងស្វាយរៀង។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៥ ស្ថិតនៅលើស្ពានតាហោទន្លេវៃគោសង្កាត់ពោធ៏តាហោក្រុងស្វាយរៀងខេត្តស្វាយរៀង។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រមាណជាង៣០ឆ្នាំបានដើចុះដើឡើងលើស្ពានតាហោទាំងទឹកមុខស្រងូតស្រង៉ាត់មិនដឹងជាមានវិបត្តិអ្វីប្រុងលោតទឹកសម្លាប់ខ្លួន។
ក្រោយមកអ្នកភូមិក៏ដូចជា អ្នកធ្វើដំណើរឃើញសភាពការណ៏មិនស្រួលក៏បានសួរនាំរឿងនិងរាយការណ៏មកសមត្ថកិច្ចនគរបាលតែម្ដង។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ពោធ៏តាហោ បានមកដល់និងបាននាំបុរសខាងលើមកសាកសួរនៅប៉ុស្តិ៍ផងដែរ។