ឧបនាយករដ្ឋមន្រ្តី​ កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញពិនិត្យនិងបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ សម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលមានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងប្រជែងជ្រើរើសសរុបចំនួនជាង ៥៦៤ អង្គនាក់ នៅរាជធានីភ្នំពេញ។

ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរនេះត្រូវបានបែងចែកជា២វគ្គគឺ ពេលព្រឹកនឹងពេលរសៀល។ ពេលព្រឹកមាន២មុខវិជ្ចាគឺ ១-នីតិវិធីរដ្ឋបវេណី នឹង២-នីតិរដ្ឋបវេណី។ ពេលរសៀលគឺ ១-នីតិព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ នីតិពាណិជ្ជកម្ម។

សូមបញ្ជាក់ផងដែរថា បេក្ខជនដែលបានជាប់នៅវិញ្ញាសាសរសេរចំនួន ៧៥នាក់ និងត្រូវបន្តទៅវិញ្ញាសាសួរផ្ទាល់មាត់ ដែលត្រូវជ្រើសរើ់សយកតែ ៥០នាក់ប៉ុណ្ណោះ ដែលជាបេក្ខជនជ័យលេភី ផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print