ខេត្តកំពង់ចាមៈ សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាជួបកង្វះខាតទឹក របស់បងប្អូនប្រជាកសិករ ចំនួន ១.៤២០ ហិកតា ស្ថិតក្នុងឃុំចំនួន ០៦ នៃស្រុកស្រីសន្ធរ ក្នុងនោះរួមមាន៖ ឃុំបារាយណ៍ ចំនួន ៣៥២ ហិកតា, ឃុំខ្នារស ចំនួន ៣៣៥ ហិកតា, ឃុំប្រាំយ៉ាម ចំនួន ៣១៥ ហិកតា, ឃុំព្រែកពោធិ៍ ចំនួន ៧៥ ហិកតា, ឃុំស្វាយពោធិ៍ ចំនួន ៥៨ ហិកតា និងឃុំទងត្រឡាច ចំនួន ២៨៥ ហិកតា ។
នៅក្នុងដំណើរការអន្តរាគមន៍សង្គ្រោះដំណាំស្រូវជាង១ពាន់ហិកតានេះ ក្រុមការងាររបស់មន្ទីរ បានប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី៣០ និងទី៣១ ដោយបូមយកទឹកពីទន្លេមេគង្គ ទម្លាក់ចូលប្រព័ន្ធប្រឡាយព្រែកពោធិ៍ ដើម្បីទៅចែកចាយដល់ដីស្រែដែលកំពុងត្រូវការទឹកនៅតំបន់ខាងលើ៕
ដោយ សុខ ខេមរា
...