ក្រសួងការបរទេសចិន​ គាំទ្រកម្ពុជានិងថៃឱ្យដោះស្រាយជម្លោះព្រំដែនឱ្យបានសមរម្យ តាមរយៈកិច្ចសន្ទនា និងការពិភាក្សា

ចែករំលែក៖

ចិន​៖​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបើកធ្វើសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Lin Jian បានឆ្លើយកាលពីថ្ងៃទី ១៧ ខែតុលាថា ប្រទេសចិនគាំទ្រកម្ពុជា និងថៃឱ្យដោះស្រាយជម្លោះព្រំដែនឱ្យបានសមរម្យតាមរយៈកិច្ចសន្ទនានិងការពិភាក្សា ហើយគាំទ្រម៉ាឡេស៊ីក្នុងការដើរតួនាទីជាប្រធានផ្លាស់វេននៃអាស៊ាន។

កម្ពុជា និងថៃ ជាប្រទេសជិតខាងដែលមិនអាចរើទៅណាបាន សង្ឃឹមថាកម្ពុជា និងថៃនឹងប្រកាន់ខ្ជាប់នូវការពិភាក្សាដោយសមភាព ការយោគយល់និងអធ្យាស្រ័យគ្នា និងការដើរទៅរកទិសដៅដូចគ្នា ដើម្បីស្វែងរកដំណោះស្រាយជាយូរអង្វែងដែលភាគីទាំងពីអាចទទួលយកបាន ។ ចាប់តាំងពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃមក ប្រទេសចិនបានជួយសម្រុះសម្រួលយ៉ាងសកម្មដើម្បីឱ្យភាគីពាក់ព័ន្ធធ្វើកិច្ចចរចាដោយសន្តិវិធី ។

...

ប្រទេសចិនមានឆន្ទៈបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការធ្វើជំរុញឱ្យភាគីកម្ពុជានិងថៃកសាងទំនុកចិត្តគ្នាឡើងវិញ ពង្រឹងការអនុវត្តបទឈប់បាញ់ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print