លោកបណ្ឌិត​ យង់​ ពៅ​៖​ គេខ្លះនៅតែមានទស្សនៈភាន់ច្រឡំ អំពីករណីទិញ-លក់អាវុធ ដោយគិតតាមវិធីងាយៗ ថា ឱ្យតែមានលុយអាចទិញអាវុធបាន ឱ្យតែចិត្តចង់ទិញគឺទិញបាន…

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះថា​៖​ គេខ្លះនៅតែមានទស្សនៈភាន់ច្រឡំ អំពីករណីទិញ-លក់អាវុធ ដោយគិតតាមវិធីងាយៗ ថា ឱ្យតែមានលុយអាចទិញអាវុធបាន ឱ្យតែចិត្តចង់ទិញគឺទិញបាន…។

លោកបណ្ឌិត​ យង់​ ពៅ​ បានបញ្ជាក់ថា​ ទីផ្សារអាវុធមិនមែនជាទំនិញទិញ-លក់ ស្រួលៗដូច្នេះនោះទេ បើទោះជាប្រទេសឧស្សាហកម្មសព្វាវុធ ខិតខំផលិតយ៉ាងសម្បូរបែបយ៉ាងណាក៏ដោយ។ ពោលគឺ លក់-ទិញ ដោយកិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋ លក់-ទិញ សម្រាប់សម្ព័ន្ធមិត្ត ។ល។និង។ល។

...

បន្ថែមពីនេះ​ លោក​ បានគូសបញ្ជាក់ថា​ រឿងសំខាន់មួយដែលត្រូវចងចាំ ប្រសិនមានប្រទេសណាគេព្រមលក់អាវុធឱ្យ នោះចាត់ទុកគេជួយយើងសម្បើមហើយ និងអរគុណគេទៅ។ ម្យ៉ាងទៀត មិនចាំបាច់ឱ្យប្រទេសនោះបង្ហាញចេញមកជាសាធារណៈទើបបានហៅថាគេបានជួយនោះទេ។ ការដែលធ្វើបែបនេះ នាំទៅដល់ជម្លោះភូមិសាស្ត្រនយោបាយ និងបែកការសម្ងាត់យោធា…។​ សូមប្រយ័ត្ន និងបន្តស្វែងយល់ផង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print