រថយន្ត​toyota prius បេីក បុក​ថ្ម​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​toyota prius មួយ​គ្រឿង​សង្ស័យ​អ្នកបេីក​បរ​ស្រវឹង​បានបេីក​ជ្រុល​ទៅ​បុក​និង​ថ្ម​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង១១និង​១០នាទីយប់​ ថ្ងៃទី​២០ខែ​តុលា​ឆ្នាំ​២០២៥​ ចំនុច​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ខាង​ជើង​ ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានបេីក​រថយន្តម៉ាក​ toyota prius ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BE 7935 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​នរោត្ដម​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏រេចង្កូត​ជ្រុល​ទៅ​បុក​និង​ថ្ម​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​តិចតួច​ ចំណែក​រថយន្ត​វិញ​រងការ​ខូចខាត​ ខ្ទេច​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​ បាក់​កង់​រទិល​ខាង​ស្តាំ​ ហេីយ​បន្ត​បេីក​ឡើង​ស្ពាន​បានពាក់​កណ្តាល​ ទៅ​មុខ​លែង​រួច​ ម្ចាស់​រថយន្ត​ បានទុក​ចោល​ហើយ​គេច​ចេញ​ទៅ​បាត់​តែ​ម្ដង​ ។
​ ក្រោយ​កេីត​ហេតុ​ នៅ​សល់​តែ​រថយន្ត​ដែរ​រងការ​ខូចខាត​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print