អុីរ៉ង់និយាយថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ IAEA លែងមានសុពលភាពទៀតហើយ

ចែករំលែក៖

មន្ត្រីសន្តិសុខជាន់ខ្ពស់អុីរ៉ង់បាននិយាយកាលពីថ្ងៃទី 20 ខែតុលាថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ នឹងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលសម្រេចបានក្នុងខែកញ្ញាគឺលែងមានសុពលភាពទៀតហើយ។

មន្ត្រីសន្តិសុខជាន់ខ្ពស់អុីរ៉ង់បាននិយាយកាលពីថ្ងៃទី 20 ខែតុលាថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ នឹងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលសម្រេចបានក្នុងខែកញ្ញា លែងមានសុពលភាពទៀតហើយ បន្ទាប់ពីប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាក្រុម E3 បានធ្វើឱ្យសកម្មយន្តការ “ខ្ទាស់” ដើម្បីស្តារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអុីរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអុីរ៉ាក់ Qasim al-Araji នៅទីក្រុង Tehran លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អុីរ៉ង់ (SNSC) Ali Larijani បានអះអាងថា “ពួកគេមិនគួរធ្វើសកម្មភាពយន្តការ snapback ប្រសិនបើពួកគេចង់បានលទ្ធផលផ្សេង”។
Larijani បាននិយាយថា សំណើណាមួយពី IAEA ដើម្បីបន្តកិច្ចសហប្រតិបត្តិការនឹងត្រូវបានពិចារណានៅ SNSC ។
អុីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ក្នុងខែមិថុនា ក្រោមច្បាប់សភា ដោយលើកឡើងពីការបរាជ័យរបស់ទីភ្នាក់ងារនេះ ក្នុងការថ្កោលទោសការវាយប្រហាររបស់អុីស្រាអែលនិងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន និងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកវិទ្យាសាស្ត្ររបស់ខ្លួន៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print