កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ត្រូវបានចាប់ផ្តើមហើយ នៅខេត្តចន្ទបុរី

ចែករំលែក៖

ខេត្តចន្ទបុរី, ប្រទេសថៃ ៖ នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយ នៅខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរ ថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃព្រមានថាបើកិច្ចប្រជុំ JBC មិនទទួលបានជោគជ័យដូចអ្វីដែលថៃចង់បាននោះទេ នាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទេដែលមានលោកដូណាល់ត្រាំជាម្ចាស់ហត្ថលេខីនោះទេ។ លោកបានព្រមានទៀតថាថៃនឹងមិនបើកកិច្ចប្រជុំដែលខ្ជះខ្ជាយខាតពេលវេលាទៀតនោះទេ អ្វីដែលកើតឡើងឲ្យវាកើតឡើងទៅចុះ។ ប្រសាសន៍ លោក Nattapol Nakphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃកំឡុងពេលកិច្ចប្រជុំ JBC កំពុងដំណើរនៅព្រឹកនេះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃខោស៊ត។

គួរកត់សម្គាល់ថាកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន ដែលជាកិច្ចប្រជុំពិភាក្សាមុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ បានចាប់ផ្តើមដំណើរនៅទឹកដីថៃ នាថ្ងៃនេះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
ចំណែកសមាសភាពថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print