ពលរដ្ឋប្រទះឃេីញសពមនុស្សម្នាក់ត្រូវបានគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោល

ចែករំលែក៖

ភ្នំពេញ៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពមនុស្សម្នាក់សភាពស្អុយរលួយដែលឃាតករសម្លាប់ហេីយច្រកចូលក្នុងវ៉ាលីយកទៅទម្លាក់ចោល​ នៅតាមសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុមានបងប្អូនប្រជាពលរដ្ឋបានធ្វេីដំណេីរឆ្លងកាត់ក៏មានក្លិនស្អុយសង្ស័យក៏ចូលទៅមេីលឃេីញមានជេីងមនុស្សទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីចុះមកពិនិត្យជាក់ស្តែង។

ក្រោយពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហ៊ុំព័ទ្ធទីតាំងកេីតហេតុនិងរាយការណ៍ទៅជំនាញដេីម្បីមកកោសល្យវិច័យ​ ។ ចំពោះសពជនរងគ្រោះខាងលេីមិនទាន់ដឹងប្រុសរឺស្រី​ និងជនជាតិអ្វីនៅឡេីយទេ។

...

កម្លាំងពាក់ព័ទ្ធកំពុងបេីកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print