ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីគំរាមកំហែងថា នឹងសម្លាប់។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ករណីហិង្សាដោយចេតនា គំរាមកំហែងថា និងសម្លាប់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុថ្ងៃទី១៩ ខែតុលា ២០២៥ វេលាម៉ោង ១០ និង ៣០នាទី នៅចំណុច: ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពខាងលើបន្តថា ជនរងគ្រោះឈ្មោះ ណាំ ហេងលី ភេប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្មេញ មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលត្រូវជាឪពុកបង្កើតបានរងរបួសហើមម្រាមមេដៃខាងស្តាំ។
រីឯជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ លី ហុកងី ហៅទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុក ស្អាង ត្រូវជាកូនបង្កើតមានសារធាតុញៀនវិជ្ជមាន(+) ហើយ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១លេីក ពីបទ÷ គំរាមកំហែងថា និងសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនា រយៈពេល០១ឆ្នាំ។
ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែគំរាមកំហែងជនរងគ្រោះ និងវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២៥ វេលាម៉ោង១០ និង៣០នាទី ជនរង គ្រោះកំពុងតែធ្វើធ្មេញឲ្យភ្ញៀវ ពេលនោះជនសង្ស័យបានស្រែកគំរាមកំហែងយកទូរស័ព្ទពីជនរងគ្រោះតែជនរងគ្រោះមិនព្រមឲ្យ។ ពេលនោះជនសង្ស័យក៏បានឆក់ទូរស័ព្ទពីដៃជនរងគ្រោះ រួចក៏បានប្រតាយប្រតបគ្នាហេីយជនសង្ស័យបានចាប់កាច់ម្រាមមេដៃខាងស្តាំ ជនរងគ្រោះដេីម្បីយកទូរស័ព្ទបាន ហេីយជនសង្ស័យបានគំរាមកំហែងរាប់កាប់សម្លាប់ជនរងគ្រោះចោលថែមទៀតរួចហេីយជនសង្ស័យបានយកទូរស័ព្ទទៅលក់បាត់ទៅ។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង ៣០នាទីជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕