លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ដើម្បីសង្កត់សៀមឲ្យត្រង់ជ្រុង = លោកត្រាំបានយកការតម្លើងពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិកជាអាវុធដ៏ស័ក្តិសិទ្ធិ?
២- បើសហដ្ឋរអាមេរិកគ្មានអាវុធនៅក្នុងដៃទេ = ប្រាកដណាស់សៀមមិនស្តាប់លោកត្រាំទេ?
៣- មិនពិបាកស្រាវជ្រាវទេ លុយគ្រីពតូដែលក្រុមឧក្រឹដ្ឋកម្មបង្វែរទៅកន្លែងផ្សេង = បើគេចង់រកនឹងងាយស្រួលរកឃើញ?
៤- បើបណ្តាញឧក្រឹដ្ឋកម្មមានរាប់សិបប្រទេសលើពិភពលោក = បើដឹងហើយម៉េចបានជាក្រុមនេះនៅស្ថិតស្ថិតល្អម៉្លេះ?
៥- ថាកាត់ដីនៅតាមព្រំដែនឲ្យទៅសៀម = គឺជាពាក្យសំដីអា អុំ សំអាន ទេតើ វាមិនដែលនិយាយល្អពីកម្ពុជាទេ?
៦- កិច្ចប្រជុំ JBC. សំដៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងសៀម = ការរៀបចំរបស់សៀមមានការប្រុងប្រយ័ត្នជាទីបំផុត?
៧- ទាន់ប្រជុំ JBC សៀមអាចនិយាយបញ្ជាក់ពីការចង់ធ្វើរបងខ័ណ្ឌប្រទេសទាំង២ = បើបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ ការធ្វើរបងខ័ណ្ឌប្រទេសទាំង២មិនបញ្ហាទេ។
៨- អាទាស់ថារាជរដ្ឋាភិបាលកម្ពុជាដោះដូរទឹកដីជាមួយសៀម = ដើម្បីចង់បានសន្តិភាព? បើដោះដូរទឹកដីឲ្យសៀមហើយ ចាំបាច់ប្រជុំJBCធ្វើអី?
៩- សៀមមិនទទួលស្គាល់ផែនទី១/២០០០០០ = ទោះបីសៀមមិនទទួលស្គាល់ក៏ដោយក៏ត្រូវតែទទួលស្គាល់ ព្រោះផែនទីនេះជាឯកសារប្រវត្តិសាស្ត្រដែលសៀមមិនអាចគេចបាន។
១០- ផែនទីជាមួយវៀតណាមខុសពីជាមួយសៀម = មិនអាចយកផែនទីជាមួយវៀតណាមមកចង់ធ្វើជាមួយសៀមបានទេ?៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print