ថៃខាតបង់លុយ«៣,១ពាន់លានដុល្លារ»ក្នុងការឈ្លានពានលើប្រទេសកម្ពុជា

ចែករំលែក៖

ប្រទេសថៃ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃដឹកនាំដោយ លោក Anutin Charnvirakul ព្យាករណ៍ថា ថៃកំពុងតែរងការខាតបង់ទឹកលុយសេដ្ឋកិច្ចដល់ទៅ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ពីការប៉ះពាល់ពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសកម្ពុជា ចាប់តាំងពីថៃបានបើកការឈ្លានពានមកលើប្រទេសកម្ពុជាកាលពីចុងខែកក្កដាមក។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bloomberg ។

យោងតាមកាសែត Bloomberg ដដែលបន្ទាប់ពីការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ នេះ របាយការណ៍បានបង្ហាញថាការខាតបង់សរុបអាចឈានដល់ ១០០ ពាន់លានបាត ប្រសិនបើស្ថានភាពនៅតែបន្តរហូតដល់ចុងឆ្នាំនេះ។

ជាមួយគ្នានេះដែរក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី ១៥ ខែតុលា លោក Anutin បានអំពាវនាវឱ្យមានការពិភាក្សាជាមួយសហរដ្ឋអាម៉េរិកធ្វើឡើងដោយប្រុងប្រយ័ត្នដោយលោកអះអាងថាជម្លោះព្រំដែនអាចប៉ះពាល់ដល់ការចរចារពន្ធរបស់ប្រទេសថៃជាមួយនឹងសហរដ្ឋអាម៉េរិកខ្លាំង៕

...

ប្រភព ៖ សុីសុីថាមស៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print