បទវិភាគ ៖ ហេតុអ្វីបានជា “យុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចចិន” មានភាពរឹងមាំបែបនេះ ?

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២០ ខែ តុលា បន្ទាប់ពី ប្រទេស ចិន បាន ប្រកាស ពី ទិន្នន័យសេដ្ឋកិច្ច ជាតិ ចិន ក្នុង រយៈ ពេល បី ត្រីមាស ដំបូង ឆ្នាំ នេះ ប្រព័ន្ធសារព័ត៌មាន បរទេស បាន ផ្តោតសំខាន់ យ៉ាងខ្លាំង ចំពោះ ការ នេះ ។ កាសែត« The New York Times »បាន វាយ តម្លៃ ថា សេដ្ឋកិច្ច ចិន សម្រេច បាន នូវ កំណើន ដោយ នឹង នរនៅ ត្រី មាស ទី ៣ ឆ្នាំ នេះ ។

តាំង ពីចូល ឆ្នាំ នេះមក ប្រឈម នឹងស្ថានភាព ដ៏ស្មុគស្មាញ ដូច ជា កម្លាំង សម្ពាធពី ខាង ក្រៅ កាន់តែខ្លាំង ឡើង ៗនិង មាន ភាព លំបាក ច្រើន បង្គួរនៅផ្ទៃក្នុង សេដ្ឋកិច្ច ចិន ទទួល បាន សមិទ្ធ ផល ដែល បាន មក ដោយ មិន ងាយទេ ។ តាមការ គណនា ជាជំហាន ដំបូង ផលិត ផ ល ក្នុ ងស្រុក សរុប នៅ បីត្រីមាស ដំបូងឆ្នាំ នេះ បាន កើន ឡើង ៥,២ភាគរយ បើ ប្រៀបធៀប នឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំមុន ។ តើតួលេខ ដែល គួរ ឱ្យ កត់ សម្គាល់ នេះ បាន បង្កប់នូវ លក្ខណៈ ពិសេស របស់ សេដ្ឋកិច្ច ចិន ណាខ្លះ ?
មុន ដំបូង និម្មាបនកម្មប្រកបដោយ ភាពនឹងនរ កាន់តែរឹងមាំ ។ ប៉ុន្មាន ថ្ងៃមុន អង្គការ មូល និធិ រូបិយវត្ថុ អន្តរជាតិបាន ចេញផ្សាយ របាយការណ៍ ដោយ ប៉ាន់ប្រមាណថា កំណើន នៃ សេដ្ឋ កិច្ច សកល នឹង បង្អង់ ល្បឿន ពី ៣,៣ភាគរយ កាល ពី ឆ្នាំ ២០២៤ មកនៅ ត្រឹម ៣,២ ភាគ រយ នៅ ឆ្នាំ ២០២៥ ។ ដោយឡែក ទំហំ សេដ្ឋកិច្ចសរុប របស់ ចិន នៅត្រីមាស ទី បី ក៏មាន ចំនួន លើស ពី ទំហំ សេដ្ឋកិច្ច សរុប របស់ អាល្លឺម៉ង់ នៅឆ្នាំ ២០២៤ផងដែរ ដែល បាន ក្លាយ ទៅជា កម្លាំង ចលករ ប្រកប ដោយ ភាពនឹង នរ បំផុត និង អាច អាចជឿ ទុកចិត្ត ជាង គេសម្រាប់ កំណើន សេដ្ឋ កិច្ច សកល ។
បើ មើលពី សន្ទស្សន៍ជាក់ស្តែង អាច ឃើញថា នៅបីត្រីមាស ដំបូង ឆ្នាំ នេះ តម្លៃបន្ថែម រប ស់ សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើន ឡើង៦,២ភាគរយ បើប្រៀប ធៀប នឹង រយៈ ពេលដូចគ្នានៃឆ្នាំមុន ទំហំ សរុបនៃ ការ លក់ រាយទំនិញ ប្រើ ប្រាស់ក្នុង សង្គម បាន កើន ឡើង ៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ កម្រិត មធ្យមនៃអត្រា បាត់ បង់ ការ ងារ នៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីគឺ៥,២ភាគរយ ដែល ស្មើ នឹង ឆ មាស ទី មួយ នៃឆ្នាំនេះ ។ នៅខែ កញ្ញា សន្ទស្សន៍អ្នក គ្រប់គ្រង់ការ បញ្ជទិញនៃ មុខ របរផលិតកម្ម និ ង សន្ទស្សន៍រំពឹង ទុក នៃសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់ សហគ្រាស សុទ្ធតែ ខ្ពស់ ជាង ខែ សីហា ។
ក្រៅពីមាន ដោយ ឈរ លើ មូលដ្ឋាន នៃ “ភាពនឹង នរ” និន្នាការ “រីក ចម្រើន ”មានភាព កាន់ តែ លេចធ្លោ ។ តាំង ពី ចូល ឆ្នាំ នេះមក ប្រទេស ចិន បាន អភិវឌ្ឍ កម្លាំងផលិតកម្ម គុណ ភាព ថ្មី តាម លក្ខខណ្ឌ រៀងៗខ្លួន លើ វិស័យ ខុសគ្នា ។ នៅបីត្រីមាស ដំបូង ឆ្នាំ នេះ ល្បឿន កំណើន របស់ តម្លៃបន្ថែម នៃមុខរបរផលិតគ្រឿងបរិក្ខារ និង តម្លៃបន្ថែម នៃឧស្សាហកម្មបច្ចេកទេស ខ្ពស់ បាន ខ្ពស់ ជាង សហគ្រាស ឧស្សាហកម្ម ធុន មធ្យម និង ធំ ទាំង អស់ ចំនួន ៣,៤ភាគរយ និង ៣,៤ ភាគរយ ដោយ ឡែក ពីគ្នា ។ របាយការណ៍ថ្មី បំផុត ដែល ចេញផ្សាយ ដោយ អង្គការ កម្ម សិទ្ធិ បញ្ញា ពិភពលោក បាន បង្ហាញឱ្យ ឃើញថា នៅឆ្នាំ ២០២៥ សន្ទស្សន៍ នវានុវត្ត ន៍របស់ ចិន បាន ឈរនៅលំដាប់១០លេខខាងមុខនៅលើពិភពលោក ។
កាន់តែកម្រនោះ គឺសេដ្ឋកិច្ចចិនមាន “ភាពធន់”យ៉ាងខ្លាំង ។ តាំង ពី ចូល ឆ្នាំ នេះមក ប្រឈម នឹងស្ថានការណ៍ដែល កើត មាន បញ្ហា ប្រឈម ជា ញឹក ញាប់ ដូច ជា ការ គាំពារ និយម ផ្នែក ពាណិជ្ជកម្មមានភាពកាន់តែ ខ្លាំង ឡើង កើតមាន កា រប៉ះទង្គិច ខាង ភូមិសាស្រ្ត នយោបាយ និង ជម្លោះ ពាណិជ្ជកម្ម អន្តរជាតិ ជាដើម នៅ បីត្រីមាស ដំបូ ង ឆ្នាំ នេះ ទំហំ ពាណិជ្ជកម្ម ទំនិញ ខាង ការ នាំចេញ -នាំ ចូល សរុប របស់ ចិនបាន កើន ឡើង ៤ ភាគ រយ បើ ប្រៀបធៀបនឹង រយៈពេល ដូច គ្នានៃឆ្នាំ មុន ហើយ បាន ឆ្លង កាត់ ការពិសោធន៍ ដោយ ស ម្រេច បាន នូវ កំណើន ក្នុងរយៈពេល ៨ត្រីមាស ជាប់ៗគ្នា ។ នៅ៧ខែ ដំបូង ឆ្នាំ នេះ ប្រទេស ចិន ជា ដៃគូ ពាណិជ្ជកម្ម ដែល ឈរនៅលំដាប់៣លេខខាងមុខ នៃ ប្រទេស និង តំបន់ ចំនួន ១៦៦ នៅទូទាំង ពិភពលោក បាន បន្ថែម ប្រទេស និង តំបន់ ចំនួន ១៤ បើប្រៀបធៀប នឹង រយៈ ពេល ដូចគ្នា នៃ ឆ្នាំ មុន ។
តួលេខទាំង នេះ មិន ត្រឹម តែ បង្កប់ នូវ សមិទ្ធផល ក្នុង រយៈពេល ដ៏ ខ្លីប៉ុណ្ណោះ ក៏ប៉ុន្តែ បាន បង្ហា ញឱ្យ ឃើញនូវ និន្នាការ ក្នុង រយៈពេល យូរទៀតផង ។ ឆ្នាំ នេះ ជាឆ្នាំ បញ្ចប់ នៃ ការ អនុវត្ត ផែន ការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤របស់ប្រទេស ចិន ហើយ ក៏ជា ឆ្នាំ គ្រោង ផែនការ និង បង្កើត រច នាសម័្ពន្ធសម្រាប់ ការ អនុវត្ត ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ផង ដែរ ។ នៅថ្ងៃទី ២០ ខែ តុលា កិច្ច ប្រជុំ ពេញ អង្គលើក ទី ៤ នៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន អាណត្តិ ទី ២០ ដែល ត្រូវ អ្នក ផង ទាំង ពួងយក ចិត្ត ទុក ដាក់ជា ទូទៅ បាន ប្រារព្ធ ធ្វើ នៅ ទីក្រុង ប៉េកាំង ដែល នឹង ធ្វើ ការ រចនា ពី លំដាប់ កំពូលនិង គ្រោង ផែនការ ជា យុទ្ធសាស្ត្រ សម្រាប់ ការ អភិវឌ្ឍ របស់ ចិន នៅក្នុង រយៈពេល ៥ឆ្នាំ ខាង មុខ ។

សេដ្ឋកិច្ច ចិន ទទួល បាន ការ រីកចម្រើន ក្នុង ដំណើរ ពុះពារ ការ លំបាក ជា បន្ត បន្ទាប់មក ។ នៅ ពេល អនាគត ប្រទេ សចិន នឹង ធ្វើ ការងារ របស់ខ្លួនឱ្យ បាន ល្អយ៉ាង មុត មាំ មិន ងាករេ ហើយ នឹង ផ្តល់កាលានុវត្តភាពថ្មី ដល់ ពិភពលោក តាម រយៈ ភាព ប្រាកដ ប្រជា នៃការ អភិវឌ្ឍ ប្រក បដោយ គុណភាពខ្ពស់ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print