ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ រួមជាមួយវត្តុតាងគ្រឿងញៀនជាង០៣គីឡូក្រាម មកតុលាការ ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៥។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា ដោយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិវៀតណាមមានឈ្មោះទី១ដូ វាំងវុិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតនិងទី២ឈ្មោះ ឡេ អាញ់ភូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។
សមត្ថកិច្ចបានដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់៣,១៤៩.៣៣ក្រាម(៣គីឡូ១៤៩.៣៣ក្រាម)ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ២,២០៥.៥០ក្រាម ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៤១.០៣ក្រាម
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២.៨០ក្រាម រថយន្ត ០១គ្រឿង- ម៉ូតូ០១គ្រឿង- ទូរស័ព្ទដៃ ០៣គ្រឿង- ជញ្ជីងថ្លឹងថ្នាំញៀនម០៣គ្រឿង- គ្រាប់បែកដៃ ០១គ្រាប់- គ្រាប់កាំភ្លើងខ្លី ១៦គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។