ចាប់ឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ នៅខេត្តសៀមរាប ក្រោយបង្ហោះតាមបណ្តាញសង្គមចោទរាជរដ្ឋាភិបាលគ្មានមូលដ្ឋាន ក្នុងគោលបំណងអូសទាញពលរដ្ឋ ចូលរួមធ្វើបដិវត្តពណ៌តាមលំនាំប្រទេសនេប៉ាល់

ចែករំលែក៖

ខេត្តសៀមរាប ៖ ចាប់ឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ នៅខេត្តសៀមរាប ក្រោយបង្ហោះតាមបណ្តាញសង្គមចោទរាជរដ្ឋាភិបាលគ្មានមូលដ្ឋាន ក្នុងគោលបំណងអូសទាញពលរដ្ឋ ចូលរួមធ្វើបដិវត្តពណ៌តាមលំនាំប្រទេសនេប៉ាល់។ លោក ពិន ប៉ូច អាយុ៤៨ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានចា ប់ឃាត់ខ្លួននៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញ បំផុសបំផុល ប្រជាពលរដ្ឋដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print