ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង តំណាងលោក សរ សុពុត្រា បានណែនាំអ្នក ផលិតនិងអាជីវករ ទាំងអស់ឱ្យបង្កើនភាព ស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការ ជាមួយ គ្នាដើម្បីជំរុញ និងលើកកម្ពស់ផលិតផល កសិកម្មនាំទៅកាន់ទីផ្សារឲ្យបានបរិមាណច្រើន ។
ការណែនាំនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាទិញលក់ ផលដំឡូងមី ដែល រៀបចំដោយមន្ទីរកសិកម្មខេត្ត ។ ក្នុងពិធី ចុះហត្ថលេខាលើកិច្ចសន្យា ផលិតផល កសិកម្ម ស្តីពី ការផលិតនិង ផ្គត់ផ្គង់ដំឡូងមី ស្រស់ រវាងសហគមន៍កសិកម្ម និងដេប៉ូ លាង ប៊ុនហ៊ា ង នៅមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៤។លោក ទូច គង្គា បានគូសបញ្ជាក់ថា ៖ នេះ ជាគោលការណ៍ច្បាប់សម្រាប់ធ្វើឲ្យអ្នក ផលិត និងអាជីវករ ធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នា ដើម្បីជំរុញលើកកម្ពស់តម្លៃ និង ទីផ្សារលក់ផលិតផលកសិកម្ម ។
លោក អភិបាលរងខេត្ត បានបន្តថា ក្រោយ ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ត្រូវបន្តពិគ្រោះយោបល់គ្នានិង កំណត់យកគោលដៅរួមដើម្បី ផលប្រយោជន៍ និងភាពជោគជ័យទាំងអស់ គ្នា ។
ជាមួយគ្នានេះដែរ លោក ទុំ នីរ៉ូ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ៖ ការចុះ កិច្ចសន្យានេះ ជាមូលដ្ឋានគ្រឹះ ក្នុងការ លើកកម្ពស់ផលិតផលកសិកម្ម ហើយវាក៏ជា យន្តការមួយ ដែលមន្ទីរកសិកម្មបានអនុវត្ត តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ បច្ចុប្បន្នខេត្តស្ទឹងត្រែង បានបង្កើតសហគមន៍កសិកម្ម បានចំនួន ៤៥ សហគមន៍ហើយ ដើម្បីរួមគ្នា លើកកម្ពស់ ជីវភាពរស់នៅរបស់កសិករ ឆ្ពោះទៅរកភាពរីកចម្រើន ។
លោកប្រធានមន្ទីរបានបន្ថែមថា ៖ ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងថ្នាក់ក្រសួង ថ្នាក់ ខេត្ត ក៏ដូចជាមន្ទីរកសិកម្ម មិនចង់ឃើញ ភាពបរាជ័យរបស់បងប្អូនកសិករ ដែលខិតខំ ដាំដុះ ហើយពេលបានផលគ្មានទីផ្សារ ត្រឹមត្រូវនោះទេ ។ លោកបន្តថា ៖ បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងកសិកម្មបានដាក់នូវគោល នយោបាយ ថ្មីៗ ជំរុញឲ្យអ្នកផលិតទាំងអស់ ធ្វើឲ្យមានផ្នែកសន្តិសុខស្បៀង គឺមានហូប មានប្រើ និងមានសេដ្ឋកិច្ច រហូតជានិរន្តផង ដែរ ។
ចំណែក លោក លាង ប៊ុនហ៊ា ង ម្ចាស់ដេប៉ូ ទទួលទិញ ផលកសិកម្ម បានគាំទ្រ គោលនយោបាយដ៏ចម្បងនេះ ព្រោះវាបាន ជួយលើកស្ទួយដល់វិស័យកសិកម្ម និងបាន លើកកម្ពស់ជីវភាពប្រជាជននៅតាមជនបទ ផង ក្នុងពេលដែលកិច្ចព្រមព្រៀងអនុវត្តទៅ ប្រកបដោយប្រសិទ្ធភាព ។
ការចុះហត្ថលេខាលើកិច្ចសន្យាផលិតផល កសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ដំឡូងមី ស្រស់ រវាងសហគមន៍ កសិកម្ម និង ដេប៉ូ លាង ប៊ុនហ៊ា ង នេះគឺជាយន្តការដ៏មាន សារសំខាន់សម្រាប់ លើកកម្ពស់សេដ្ឋកិច្ច គ្រួសារកសិករ និងបានបង្កើនភាព ស្មោះត្រង់ រវាងអ្នកលក់និង អ្នកទិញ ដើម្បី រួមគ្នាលើកកម្ពស់ផ្នែកទីផ្សារ ផលិតផល កសិកម្ម ៕
ប្រភព ៖ (កោះសន្តិភាព)