សមត្ថកិច្ចស្រុកគងពិសីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ០២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៥០នាទី បានទទួលព័ត៌មានពីមហាជន ថានៅចំណុចខ្ទមផ្ទះចំការ ខាងជើងភូមិបេង ឃុំស្តុក ស្រុកគងពិសី មានមនុស្សចេញចូល សង្ស័យមានប្រើប្រាស់គ្រឿងញៀន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ខាត់ នៅ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី។

ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (តូច២.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

យោងតាមចម្លើយសារភាព កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅចំណុចវត្តស្វាយចារ្យ ភូមិស្តុក ឃុំស្តុក ម៉ោង ១០និង៣០នាទី  ដែលមានជនសង្ស័យ ឈ្មោះ សំ សារុណ(ម៉ាប់) ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print