អឺរ៉ុបគាំទ្របទឈប់បាញ់របស់លោក ត្រាំ នៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែតុលា ក្រុមមេដឹកនាំនៅតំបន់អឺរ៉ុប ដូចជាចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយអ៊ុយក្រែន គាំទ្រការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យមានបទឈប់បាញ់ នៅត្រឹមខ្សែបន្ទាត់សមរភូមិមុខ នាពេលបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយយ៉ាងដូច្នេះថា «យើងគាំទ្រពេញទំហឹងចំពោះគោលជំហររបស់លោកប្រធានាធិបតី ត្រាំ ដែលចង់ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយយកខ្សែបន្ទាត់សមរភូមិមុខបច្ចុប្បន្ន ធ្វើជាចំណុចចាប់ផ្តើមនៃការចរចា»។ សេចក្តីថ្លែងការណ៍បានបន្តថា ក្រុមមេដឹកនាំអឺរ៉ុប នឹងជួបគ្នាក្នុងសប្តាហ៍នេះ ក្រោមក្របខណ្ឌកិច្ចប្រជុំកំពូល EU និងក្នុងទម្រង់នៃសម្ព័ន្ធក្រុមប្រទេសមានឆន្ទៈ ដែលជួយជ្រោមជ្រែងអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នឹងចូលរួមកិច្ចប្រជុំរបស់សម្ព័ន្ធក្រុមប្រទេសមានឆន្ទៈ នៅទីក្រុងឡុងដ៍នាថ្ងៃសុក្រសប្តាហ៍នេះ។
លោក ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ នៅត្រឹមខ្សែបន្ទាត់សមរភូមិមុខបច្ចុប្បន្ន សម្រាប់សង្រ្គាមអ៊ុយក្រែន បន្ទាប់ពីលោកបានជួបជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ដោយឡែក លោក ត្រាំ ក៏កំពុងមានផែនការជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៊ុយដាប៉ែសនៃប្រទេសហុងគ្រី ផងដែរ។ កន្លងមក រុស្ស៉ីបានទាមទារឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែមទៀតឱ្យទៅខ្លួន មុនអាចមានបទឈប់បាញ់ ខណៈអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុប បានទទូចឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ដើម្បីបើកផ្លូវដល់កិច្ចចរចា៕

...

រូប​ថត​: Kyodo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print