អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា រាជរដ្ឋាភិបាលជប៉ុនបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខណៈគណៈរដ្ឋមន្ត្រីរបស់លោកIshiba Shigeruបានលាចេញពីតំណែងទាំងអស់។
នៅរសៀលថ្ងៃទី២១ ខែតុលានេះ រដ្ឋសភានិងព្រឹទ្ធសភាជប៉ុននឹងបើកធ្វើការបោះឆ្នោតដើម្បីកំណត់ឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីថ្មី។ ដោយសារតែគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សច្នៃប្រឌិតជប៉ុន បានឈានដល់កិច្ចព្រមព្រៀងគ្នា អំពីការកាន់អំណាចរួម ហើយគណបក្សប្រឆាំងទាំងឡាយក៏មិនមានឯកភាពលើបេក្ខជនឈរឈ្មោះ ដូច្នេះលោកស្រី Takaichi Sanae ដែលចូលជំនួសលោកIshiba Shigeruកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុននឹងមានលទ្ធភាពខ្ពស់ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនអាណត្តិថ្មី និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី៕
ប្រភព ៖ (CCFR)
...