នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យចំនួន២០នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម លួច ប្លន់និងហិង្សាចំនួន ៦ករណី

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម,លួច ប្លន់និងហិង្សាចំនួន ៦ករណីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយតាមបណ្ដាខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់

និងយកមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២៥ ។ 

 លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល

បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញនិង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយអធិការដ្ឋាន នានាធ្វើការស្រាវជ្រាវ បង្រាបបន្តបន្ទាប់ក្នុងរយះ៥ថ្ងៃបានចំនួន ០៦ ករណី និងឃាត់ខ្លួនជនសង្ស័យសរុបទាំអស់ចំនួន២០នាក់។ 

លោកវរសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា នៅក្នុងចំណោម ៦ករណី រួមមាន ករណីទី១៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្លន់ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LQ-៥៧២១មិនបានសម្រេច 

ប្រព្រឹត្តនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ហើយកាប់ និងចាក់ ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ 

 

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងកាប់ ប្លន់យកម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LM-៤៧១១) ចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពីករណីខាងលើសមត្ថកិច្ចបង្ក្រាបបានដោយឃាត់ជនសង្ស័យចំនួន០៥នាក់។

ករណីទី៣៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ ជើង មួកសុវត្ថិភាព ដុំថ្ម និងកាំបិតប៉័ងតោ ដេញវាយ គប់ និងគាប់លើជនរងគ្រោះរួចនាំគ្នាកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០២គ្រឿង ប្រព្រឹត្ត នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ 

ករណីទី៤៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់កាំបិតប៉័ងតោ ដាវកែច្នៃ កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ឃាត់ជនសង្ស័យចំនួន១១នាក់។ 

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយក្លែងបន្លំជាសមត្ថកិច្ច ប្រើអាវុធខ្លី ម៉ាក Glock (បាញ់គ្រាប់កាំកង់) ប្លន់យកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១ KO-១២០០មួយគ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។

ឃាត់ជនសង្ស័យចំនួន១នាក់។ 

ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស (លួចយកម៉ូតូចំនួន ០៣គ្រឿង) ប្រព្រឹត្តនៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិឈ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៣ និង ២៨ នាទី ទាបភ្លឺ ឱ្យសមត្ថកិច្ចឃាត់បានចំនួន ៣នាក់។

ក្នុងនោះដកហូតវត្ថុតាងរួមមាន ចបជីក , ដងឆ័ត្រ , ត្រសេះ , កាំបិតផ្គាក់ , កាំបិតបុ័ងតោ , ដាវសាំម៉រ៉ៃ , កាំបិតចុងស្រួច , កាំភ្លើងហ្គាស ( ប្រើគ្រាប់កង់ ) , មួកសុវត្ថិភាព , ស្លាកលេខចំនួន ២ នឹងម៉ូតូចំនួន ១០គ្រឿង ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print