ខេត្តចន្ទបុរី៖ លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំ ពិសេស JBC ថ្ងៃទី២នេះ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តា ខេត្តជាប់ព្រំដែន។
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរ ថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន២រួមមាន៖
១៖ ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន ធ្វើ ឡើ ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥
២៖ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់ គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅ ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា-ថៃ រយៈពេលពីរថ្ងៃនេះ ជាការបង្ហាញនូវ កិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ ដោះ ស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ ដែលជាអ្នកជិតខាងនឹងគ្នារាប់ រយឆ្នាំមកហើយ នោះ មិនអាចសាងភាពសុខសាន្ត ហើយ
ជម្លោះនឹងនៅតែកើតមានដរាបណាបញ្ហាមិន ត្រូវបាន ដោះស្រាយ ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ ឱ្យបានច្បាស់លាស់៕
ដោយ៖តារា










