ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្រសួងការបរទេសសៀមថាមិនអាចគេចរួចពីការទទួលស្គាល់ផែនទីខ្នាត១/២០០០០០ទេដែលផ្ទុយពីជំហររបស់ពួកយោធាសៀម = មតិផ្ទុយគ្នារបស់សៀមគឺជារឿងផ្ទៃក្នុងសៀម។
២- បើសៀមទទួលស្គាលផែនទីខ្នាត១/២០០០០០ = នឹងនាំឲ្យការវាស់វែងខ័ណ្ឌសីមាព្រំដែនកម្ពុជា-សៀមនឹងលែងមានឧបសគ្គ។
៣- ព្រោះតែកម្ពុជាចង់បានសន្តិភាពនិងការស្រុះស្រួលគ្នានឹងហើយ = ទើបបានជាមានកិច្ចប្រជុំ JBC រវាងកម្ពុជានិងសៀម។
៤- សម្តេចតេជោមានប្រសាសន៍ត្រឹមត្រូវណាស់ = បញ្ហាសំខាន់ត្រូវចាប់អាមេធំឲ្យបានបើមានភ័ស្តុតាងនិងឯកសារច្បាស់លាស់ហើយ មិនត្រូវធ្វើត្រឹមមេការតូចតាចទេ។
៥- កម្ពុជាប្រកាន់ជំហរអត់ធ្មត់ យន្តការការទូតនិងច្បាប់អន្តរជាតិឃើញពិតជាមានប្រសិទ្ធភាព = ឥឡូវឃើញចេញជាលទ្ធផលល្អហើយ។
៦- ក្រុមអាឧទ្ទាមក្រៅច្បាប់មានតួនាទីស្អីមកលុបអនុសញ្ញាសន្ធិសញ្ញាបារាំងសៀម = ពួកឯងចង់ជួយខ្លួនឯងមិនបានផងតើជួយសៀមអីបាន?
៧- បើសៀមមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម = តើលោកត្រាំនឹងធ្វើអ្វីដល់សៀម?
៨- សៀមប្រើទម្លាប់និយាយក្រឡិចក្រឡុច = ធ្វើឲ្យអន្តរជាតិលែងជឿសៀម។
៩- ពី២ខែមុនអាអ្នកនាំពាក្យយោធាសៀមនិយាយសៀមពិតជាបានប្រើគ្រាប់បែកគីមីក្នុងការប្រយុទ្ធគ្នាជាមួយកម្ពុជា = ឥឡូវថ្ងៃទី២១តុលា២៥មនុស្សដដែលនិយាយក្រឡាស់ពាក្យថាសៀមមិនបានប្រើអាវុធគីមីទេ?
១០- សៀមទម្លាក់កំហុសលើកម្ពុជារឿងឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = ឥឡូវកម្មពៀរឆ្លងទៅឲ្យសៀមហើយដោយកូរ៉េបានរកឃើញមេដឹកនាំសៀមនិងមន្ត្រីជាន់ខ្ពស់សៀម៧នាក់ត្រូវរកឃើញថាជាប់ពាក់ព័ន្ធឧក្រឹដ្ឋកម្មឆបោកឆ្លងដែន៕
ដោយ ៖ សិលា










