ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោយមានវត្តមានចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យពាក់ព័ន្ធ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ។
កិច្ចប្រជុំពិភាក្សាគឺផ្តោតសំខាន់លើការសម្របសម្រួលលើការអនុវត្តនីតិវិធី និងការគាំទ្រផ្នែកបច្ចេកទេស រវាងនាយកដ្ឋានជំនាញទាំងពីរ សំដៅឱ្យដំណើរការរលូន ដោយស្របនិតីវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
...











