១-ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
២-ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
៣-កងរាជអាវុធហត្ថបានទំនាក់ទំនងជាក្មួយស្រី នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួស។
៤-កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី។











