ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េពីក្រោយដែលកំពុងចតស្ងៀមបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ប្រមូលសំរាម។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9973 បើកតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជេីងទៅត្បូងដោយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនដឹងថា បុរសខាងលើគេចអ្វីនោះទេ ស្រាប់តែឃើញទៅបុករថយន្តកូរ៉េដឹកខ្សាច់ថ្មមួយគ្រឿងដែលកំពុងចតចោលនៅប្របផ្លូវពេញទំហឹង បណ្តាលឲ្យបុរសខាងលេីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែ
ម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ










