នគរបាលស្រុកភ្នំស្រួចបង្ក្រាបក្រុមក្មេងទំនើង និងឃាត់ខ្លួន៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច ក្នុងការអនុវត្តគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបង្ការ បង្ក្រាបក្មេងទំនើង និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដម សេនីយ៍ត្រី សម សាក់ ស្នងការរងផែននគរបាលព្រហ្ម ទណ្ឌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលដឹកនាំបញ្ជាកំលាំងដោយលោក ជុន ចាន់ដេត អធិការស្រុក បានបង្ក្រាបក្មេងទំនើងចំនួន៥នាក់៖

១-ឈ្មោះ ញ៉េន សុខនាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជន្លង់ម្លូ ឃុំព្ររំដួល
២-ឈ្មោះ លួត ណែត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ
៣-ឈ្មោះ គួយ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា
៤-ឈ្មោះ ឡាយ សុខេង ភេទប្រុស អាយុ២១ឆ្នាំ
៥-ឈ្មោះ សុ ដានី ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២រស់នៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ដ។ ពាក់ព័ន្ធករណីហិង្សាដោយចេតនាបង្កឡើងដោយក្មេងទំនើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

...

នគរបាលដកហូតវត្ថុតាង៖ ម៉ូតូ៣គ្រឿង(ម៉ាកនិច ពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IV-5237 ម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ និងម៉ាកហុងដា សេ ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1FI-3849), ទូរស័ព្ទដៃ៤គ្រឿង, ដាវកែច្នៃ១ដើម។ ចំពោះដាវកែច្នៃ ១ដើមទៀតក្រោយធ្វើសកម្មភាពឈ្មោះ ញ៉េន សុខនាង បានយកទៅបោះចូលក្នុងស្រះទឹកវត្តត្រពាំងក្រឡឹង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print