នារីម្នាក់លង់ទឹកឆ្នេរសមុទ្រ អូរព្រែកត្រែង ត្រូវក្រុមគ្រួសារជួួយសង្គ្រោះទាន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារីម្នាក់ ដែលបានទៅកម្សាន្តជាមួយក្រុមគ្រួសារ ហើយចុះមុជទឹកសមុទ្រលេងនៅចំណុចឆ្នេរព្រែកត្រែង បានលង់ស្ទើរស្លាប់ តែត្រូវបានក្រុមគ្រួសារឃើញទាន់ស្រង់ និងដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាន់ពេលវេលា ។

ករណីនារីវ័យក្មេងលង់ទឹកសមុទ្រខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្មេងស្រីរងគ្រោះមិនត្រូវបានគេទម្លាយឲ្យដឹងពីអត្តសញ្ញាណនោះទេ តែតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាអ្នករស់នៅរាជធានីភ្នំពេញ ហើយបានទៅកម្សាន្តនៅចំណុច កើតហេតុជាលក្ខណៈគ្រួសារ ។

ដោយឡែកលោក សេង ណុង ប្រធាន មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានមាន ប្រសាសន៍ឲ្យដឹងថា ក្មេងស្រីរងគ្រោះក្រោយពីគ្រូពេទ្យព្យាបាលនិងជួួយសង្គ្រោះត្រូវបានមិត្តភក្តិនាំចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីមានអាការៈធម្មតា ។

គួររំលឹកថា នៅតាមបណ្តាឆ្នេរសមុទ្រខាងលើនេះ និងនៅចំណុចឆ្នេរអូរត្រេះ ព្រមទាំងឆ្នេរកម្សាន្ត មួយចំនួនទៀតនៅខេត្តព្រះសីហនុបាន កើតមានគ្រោះថ្នាក់លង់ទឹកពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ។ បញ្ហាដែលបានកើតឡើងនេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា ដោយសារ គ្មានការយកចិត្តទុកដាក់ពីមន្ទីរ និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទៅលើចំណុចឆ្នេរ ទាំងនេះដូចជា ការដាក់ស្លាកសញ្ញាកន្លែង គ្រោះថ្នាក់ ចំណុចទឹកជ្រៅ ឬទឹករាក់ក៏ដូចជាមិនមានការមន្ត្រី ឬសន្តិសុខដើម្បីមើលដល់ភ្ញៀវដែលទៅកម្សាន្តនៅទីនោះពេលដែលមានគ្រោះថ្នាក់ ។

ជាសំណូមពររបស់មហាជនទូទៅសូមឲ្យមន្ត្រីមន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នៃខេត្តទេសចរណ៍មួយ នេះគួរមានវិធានការ និងពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ដោយការលង់ទឹកស្លាប់បន្តទៀត ៕

img_20160908_085152 img_20160908_085148 img_20160908_085131

ដោយ៖ ឆ្លាមសមុទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print