ប្រទេសម៉ាឡេសុី ៖ លោក ដូណាល់ ត្រាំ នឹងមកដល់ម៉ាឡេស៊ីមុនម៉ោងបាយថ្ងៃត្រង់បន្តិច (ថ្ងៃទី២៦) ស្អែក រីឯនាយករដ្ឋមន្រ្តីកម្ពុជានឹងមកដល់ទីក្រុងកូឡាឡាំពួរនៅល្ងាចថ្ងៃសៅរ៍នេះ លើកលែងភាគីថៃមិនទាន់មានពេលវេលាច្បាស់លាស់។
លោក ត្រាំ ត្រូវបានគេចាត់ទុកដូចជាតួអង្គសត្វឃ្មុំដែលត្រូវបានមេដឹកនាំដទៃទៀតចោមរោមចង់ជួបនិងពិភាក្សាការងារដែលជាប្រយោជន៍របស់ប្រទេសជាតិគេរៀងៗខ្លួន។ ដូចនេះ កម្មវិធីរបស់លោកត្រាំ “មហាចង្អៀត” ព្រោះដំណើររបស់លោកត្រាំមកចូលរួមប្រជុំអាស៊ានលើកនេះ ជាដំណើរសត្វអំពិលអំពែកដោយហេតុថា ដំបូងឡើយ លោកត្រាំគ្រោងមកចូលរួមប្រជុំតែរយៈពេល៨ម៉ោងប៉ុណ្ណោះ។ ក្រោយមក លោកគ្រោងនឹងស្នាក់នៅមួយយប់ ប៉ុន្តែចុងក្រោយនេះ លោកនឹងចាកចេញពីទីក្រុងគូឡាឡាំពួរបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកនៅអំឡុងពេលទទួលទានអាហារពេលល្ងាចចប់។ សរុបទៅ ប្រហែលតែ១០ម៉ោងប៉ុណ្ណោះដែលលោកត្រាំត្រូវធ្វើការនិងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី៕










