ខេត្តកណ្តាល÷ អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តម សេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវករណីខាងលើជាបន្ទាន់៖
ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភាជ ភារម្យ ករណីអំពើលួចម៉ូតូ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៤: ០០នាទី ទៀបភ្លឺ រួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យតាមនីតិវិធី។ រហូតថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៥:១៥នាទី ទៀប ភ្លឺ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៣នាក់ រួមមាន៖
១-ឈ្មោះ សុវង្ស សុវណ្ណវឌ្ឍន៍ ហៅក្រៅ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល,២- ឈ្មោះ ស៊ូ សវណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងនិង៣-ឈ្មោះ រតនា រ៉ាដូ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕










