លោក Trump កំណត់លក្ខខណ្ឌសម្រាប់ការជួបជាមួយលោក Putin ម្តងទៀត

ចែករំលែក៖

លោកប្រធានាធិបតី Trump បាននិយាយថា លោកនឹងមិនរៀបចំផែនការចរចាជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក Putin ទេ លុះត្រាតែទីក្រុងមូស្គូមានចេតនាចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី 25 ខែតុលា ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដោយសំដៅទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
សារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងមិនជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីននោះទេ រហូតទាល់តែរូបលោកមើលឃើញថាកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៉ីអាចកើតឡើងក្នុងពេលឆាប់ៗ។
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា និងនៅពេលត្រូវបានសាកសួរពីការរៀបចំជំនួបជាមួយលោក ពូទីន។ លោក ត្រាំ បានលើកឡើងថា «ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍នោះទេ។ ខ្ញុំតែងតែមានទំនាក់ទំនងដ៏អស្ចារ្យជាមួយ (លោក) វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែលើកនេះគឺជាការខកចិត្តខ្លាំងបំផុត»។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ លោក ត្រាំ បានប្រកាសពីការលុបចោលជំនួបដែលបានគ្រោងទុកជាមួយលោក ពូទីន ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយអះអាងថារូបលោកមើលឃើញថាវាជាការខ្ជះខ្ជាយពេលវេលា ហើយព្រមពេលជាមួយគ្នាលោកក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំចំនួន២របស់រុស្ស៉ីផងដែរ។ លោក ត្រាំ និងលោក ពូទីន បានជួប គ្នាដោយផ្ទាល់កាលពីខែសីហាកន្លងទៅ នៅរដ្ឋ Alaska តែមិនអាចសម្រេចបានកិច្ចព្រមព្រៀងអ្វីទេ៕

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print