កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចុះល្បាតបង្ក្រាបករណីខុសច្បាប់នូវសារធាតុញៀន ១ករណី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយមានការបញ្ជាដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងផ្នែកប្រឆាំងគ្រឿងញៀនចុះល្បាតសហការជាមួយកំលាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ ជាលទ្ធផលយើងចុះល្បាតប្រទះឃើញមុខសញ្ញាគ្រឿងញៀន និងឃាត់ខ្លួនបាន ០២ នាក់ រួមនិងវត្ថុតាងមួយចំនួន :

កម្លាំងល្បាតដល់ចំណុចលើផ្លូវទំនប់ទឹកភូមិកោះឈើទាល ឃុំទួលសាល ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន០១នាក់ៈ ឈ្មោះ​ ខឹម ណុប ភេទប្រុសអាយុ២៥ឆ្នាំ​ រស់នៅ​ភូមិ​វាល ឃុំទួលសាលា ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​
ត្រួតពិនិត្យ ឆែកឆេរលើខ្លួន រកឃើញវត្ថុតាងមាន:
– ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀន ០២កញ្ចប់​តូច ។
-ទូរស៍ព្ទដៃ០១គ្រឿង នឹងម៉ូតូ០១គ្រឿងម៉ាក់សង់សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ1KN-8682 ។

បន្ទាប់មកនៅចំណុចដដែលកម្លាំងយើងបានប្រទះឃើញមុខសញ្ញាសង្ស័យ០១នាក់ទៀត ឈ្មោះ ឡៅ វុទ្ធី ហៅមឹក ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកោះឈើទាល ឃុំទួលសាលា ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​។
ត្រួតពិនិត្យ ឆែកឆេរលើខ្លួន រកឃើញវត្ថុតាងមាន:
-ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន ចំនួន ១៥កញ្ចប់ (មធ្យម០១កញ្ចប់ តូច១៤កញ្ចប់)  នឹងទូរស៍ព្ទ០១គ្រឿង។

សរុបវត្ថុតាងរួមមាន(ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀន ចំនួន១៧កញ្ចប់(មធ្យម០១កញ្ចប់ តូច១៦កញ្ចប់)
-ទូរស៍ព្ទដៃ០២គ្រឿង
-ម៉ូតូ០១គ្រឿងម៉ាក់សង់សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ1KN-8682 ។

...

ករណីនេះកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនមុខសញ្ញាខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីនៃច្បាប់៕ដោយ៖ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print