យប់មិញ រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជិត២០០គ្រឿង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទបានផ្សាយថា ក្រសួងការពារជាតិនៃប្រទេសរុស្ស៉ី បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១៩៣គ្រឿង កាលពីវេលាយប់កន្លងទៅ ខណៈអាជ្ញាធររុស្ស៉ី បានរាយការណ៍ថា មានមនុស្សយ៉ាងហោចម្នាក់ស្លាប់ ក្នុងការវាយប្រហារនោះ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីប្រកាសយ៉ាងដូច្នេះថា «កាលពីវេលាយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់និងកម្ទេចយន្តហោះដ្រូនសរុប ១៩៣គ្រឿងរបស់អ៊ុយក្រែន»។ ដ្រូន៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់ Bryansk ជាប់ព្រំប្រទល់អ៊ុយក្រែន និង៤០គ្រឿងនៅលើតំបន់មូស្គូ ហើយភាគច្រើនក្នុងចំណោមនោះ បានហោះសំដៅរករដ្ឋធានី។ ដោយឡែក បើតាមអភិបាលតំបន់ Bryansk រថយន្តដឹកអ្នកដំណើរ១គ្រឿង បានរងការវាយប្រហារនៅភូមិ Pogar ជាហេតុនាំឱ្យអ្នកបើកបរស្លាប់ និងរបួសអ្នកដំណើរ៥នាក់។
រុស្ស៉ីនិងអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកស្ទើររាល់ថ្ងៃ ដោយប្រើប្រាស់ដ្រូននិងមីស៉ីល ហើយផ្តោតជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពល ស្របពេលដែលសង្រ្គាមដ៏បង្ហូរឈាមនេះ នៅបន្តអូសបន្លាយរកទីបញ្ចប់មិនទាន់ឃើញ ចាប់តាំងពីវាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីឈ្លានពានលើអ៊ុយក្រែន៕

...

រូបថត​: baomoi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print