សារព័ត៌មាន​វៀតណាម បញ្ចេញរបាយការណ៍ថ្មី «បាងកក» ជាប់ជាទីក្រុងអន់ជាងគេ​ សំបូរដោយ​ឧក្រិដ្ឋកម្ម និង​វះកាបូប

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមគេហទំព័ររបស់ចក្រភពអង់គ្លេស Compare the Market បានឱ្យដឹងថា ទីក្រុងបាងកក របស់ប្រទេសថៃ បានស្ថិតលើចំណាត់ថ្នាក់លេខ១ ទីក្រុងអាក្រក់បំផុតទូទាំងពិភពលោក ជាទីក្រុងដែលពោរពេញដោយការឆបោកអនឡាញ (Scam) និងកើតមានករណីចោរកម្មដូចជា លួច ឆក់ ប្លន់ ញឹកញាប់បំផុត។ នេះបើតាមការដកស្រង់ចេញផ្សាយបន្ដដោយសារព័ត៌មាន VN Express នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥។

តំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅទីក្រុងបាងកក ដូចជា នៅតំបន់ ព្រះបរមរាជវាំង ត្រូវបានសម្គាល់ថា ជាទីតាំងដ៏អាក្រក់បំផុតក្នុងពិភពលោក សម្រាប់ឧក្រិដ្ឋកម្មទេសចរណ៍ ដោយអ្នកទេសចរជាង ១,០០០នាក់ បានលើកឡើងអំពី ការឆបោក និងការឆក់ ឬលួចបន្លំផ្សេងៗ។ លើសពីនេះ នៅតាមទីតាំងទេសចរណ៍សំខាន់ៗផ្សេងទៀតក៏ក្លាយជាទីតាំងអសន្ដិសុខសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

សម្រាប់ការផ្តល់ពិន្ទុពីសំណាក់អ្នកទេសចរក្នុងគេហទំព័រនោះ ទីក្រុងបាងកក ទទួលបាន ៨៣.៤៥ពិន្ទុ ឈរពីលើទីក្រុងប៉ារីសនៃប្រទេសបារាំង ដែលជាប់លេខ២ មានពិន្ទុ ៦៨.៨១ , លេខ៣ ទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆែក ទទួលបានពិន្ទុ ៥២.​១៦ , លេខ៤ បានទៅលើទីក្រុងសៀងហៃ ប្រទេសចិន ចំនួន ៥១.៨៣ពិន្ទុ និងលេខ៥ទីក្រុង Agra នៃប្រទេសឥណ្ឌា ៤៧.៤៨ពិន្ទុ៕

...

ប្រភព៖ VN Express

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print