តៃកុងរថយន្តបុកម៉ូតូស្លាប់ម្នាក់ របួស ២នាក់ ហើយរត់ចោលឡាន នៅលើផ្លូវលេខ ២១A ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯស្ត្រីពីរនាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ២៣និង១៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅលើកំណាត់ផ្លូវលេខ២១A (ចំណុចផ្លូវកោង) ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅវេលាកើតហេតុ រថយន្តម៉ាក TOYOTA COROLA ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២S-៤៨២៧ អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) បើក បរមានទិសដៅពីលិចទៅកើត។

លោកអធិការបានបន្តថា រថយន្តបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១JV-៦៩៧០ បើកបរដោយឈ្មោះ អុឹង ឆៃហ៊ួ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ដែលបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកបើកម៉ូតូមានអ្នករួមដំណើរ ២នាក់ គឺឈ្មោះ អុឹង ឆៃណា ភេទស្រី អាយុ ១៩ឆ្នាំនិងឈ្មោះ សំណាង ដាយ៉ានីត ភេទស្រី អាយុ ១៩ឆ្នាំ រងរបួស ស្រាលដូចគ្នា។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយបុកម៉ូតូ រថយន្តបានរេចង្កូតទៅបុកបង្គោលរបងផ្ទះដែលនៅខាងស្ដាំដៃបណ្ដាលឲ្យបាក់ ១ដើមទៀត។ ម៉ូតូនិងរថយន្តរងការ ខូចខាតធ្ងន់ ១គ្រឿងដូចគ្នា។ ការសន្និដ្ឋានបឋម ករណី នេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោង ទើបបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

...

ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print