ជនដៃដល់ វះមុខមនុស្ស ជាច្រើននៅក្នុងទីក្រុងញូវយ៉ក បង្កភាពផ្ញាក់ផ្អើល

ចែករំលែក៖

កម្លាំងប៉ូលិសកំពុងស្វែងរកជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពវះមុខអ្នកដំណើរជាបន្តបន្ទាប់ នៅក្នុងទីក្រុង Brooklyn ក្នុងរយៈពេល 24 ម៉ោងកន្លងមក។

មន្ត្រីនៅទីក្រុង Brooklyn រដ្ឋ New York បានកត់ត្រាការវះមុខចំនួនបីករណីក្នុងចុងសប្តាហ៍។ ហេតុការណ៍ដំបូងបានកើតឡើងនៅម៉ោង 6:30 ព្រឹក ថ្ងៃទី 25 ខែតុលា នៅលើខ្សែរថភ្លើងក្រោមដី Q នៅស្ថានីយរថភ្លើង Church Avenue ទិសខាងជើង នៅពេលដែលបុរសអាយុ 37 ឆ្នាំម្នាក់ត្រូវបានគេឆូតមុខនៅថ្ពាល់ខាងឆ្វេង។
ប៉ូលិសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទ 911 ហើយបាននាំជនរងគ្រោះទៅមន្ទីរពេទ្យ Kings County។ នៅម៉ោង 9:40 យប់ ថ្ងៃដដែល បុរសអាយុ 53 ឆ្នាំម្នាក់ត្រូវបានវាយប្រហារនៅចំណុចប្រសព្វនៃផ្លូវ Foster និង New York ដោយមានស្នាមឆូតនៅថ្ពាល់ខាងឆ្វេងរបស់គាត់។
នៅម៉ោងប្រហែល 7 ព្រឹក ថ្ងៃទី 26 ខែតុលា NYPD បានបន្តកត់ត្រាករណីបុរសអាយុ 56 ឆ្នាំម្នាក់ដែលមានស្នាមឆូតនៅថ្ពាល់ខាងឆ្វេងរបស់គាត់ដែរ។ NYPD មិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយដែលភ្ជាប់ការវាយប្រហារទាំងបីនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ កាសែត NY Post ដោយដកស្រង់ប្រភពស៊ើបអង្កេតបឋម បាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យដូចគ្នានៅពីក្រោយករណីទាំងបី។ ជនរងគ្រោះទាំងបីនាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Kings County ក្នុងស្ថានភាពមានស្ថេរភាព៕

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print