ភ្នំពេញ៖ យោងតាមនាយកដ្ឋាននគរបាលអត្តសញ្ញាណកម្ម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាន់តែមានភាពងាយស្រួល បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញទៅស្នេីសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បាននៅទីតាំងណាមួយ ដូចខាងក្រោម ៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃទីលំនៅសាមីខ្លួនកំពុងរស់នៅ ឬ
-អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ នៃទីលំនៅសាមីខ្លួនកំពុងរស់នៅឬ
-ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត នៃទីលំនៅសាមីខ្លួនកំពុងរស់នៅ ឬ
-ស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (សម្រាប់សមាជិក ប.ស.ស) ឬ
-ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអុីអន២ (សែនសុខ) ឬ
-ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ុីអន៣ (មានជ័យ) ឬ
-នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធរង្សី)៕
ដោយ៖តារា









