លោករដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍មកដល់ទីក្រុងសៀងហៃ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងគួយលីនមកដល់ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ និងតំណាងសាលាក្រុងស៊ូចូវ។ តាមកាលវិភាគការងារ លោករដ្ឋមន្រ្តី នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ដែលកម្ពុជា បានរៀបចំជាស្តង់ពិព័រណ៍បង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដល់អ្នកចូលរួមអន្តរជាតិ និងប្រជាពលរដ្ឋចិន ដើម្បីធ្វើដំណើរទេសចរណ៍មកកម្ពុជាឱ្យបានច្រើនឡើងថែមទៀត និងជាពិសេសគឺចូលរួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងក្នុងឆ្នាំ២០២៥ នេះដែលត្រូវបានកំណត់ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print