ផ្អាកចរាចរណ៍ផ្លូវ 3KRT24 ទាំងស្រុង ក្រោយបាក់ស្ពានអូរឆ្លូងដោយសាររថយន្តដឹកដំឡូងលើសទម្ងន់

ចែករំលែក៖

ខេត្តក្រចេះ÷ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រចេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដោយប្រកាសផ្អាកជាបណ្ដោះអាសន្ននូវចរាចរណ៍យានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 បន្ទាប់ពី ស្ពានអូរឆ្លូង បានបាក់ទាំង ស្រុងដោយសាររថយន្តធុនធំដឹកកសិផលដំឡូងឆ្លងកាត់។

យោងតាមសេចក្តីជូនដំណឹងលេខ ៦៩៧ សក.ក្រច មន្ទីរសាធារណការខេត្តក្រចេះបានបញ្ជាក់ថា ស្ពានអូរឆ្លូង ដែលជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល បានបាក់ទាំងស្រុង។

ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរបានស្នើសុំធ្វើការផ្អាកជាបណ្ដោះអាសន្ននូវយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពានអូរឆ្លូង និង សូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ ១០៧ ស្ថិតក្នុងភូមិ ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ការជួសជុលស្ពានបានរួចរាល់ឡើងវិញ។

...

អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមអំពាវនាវដល់សាធារណជន មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print