នគរបាលខេត្តឧត្ដរមានជ័យ បំបែកសំណុំរឿងប្រពន្ធវាយសម្លាប់ប្ដីដោយសារទំនាស់ក្នុងគ្រួសារ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ÷ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាត់កម្មវាយសម្លាប់ប្ដីខ្លួនឯងព្រោះរឿងទំនាស់ពាក្យសម្ដីក្នុងគ្រួសារ។

ស្ត្រីជនសង្ស័យឈ្មោះ រិន សារ៉េត អាយុ ៤៨ឆ្មាំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ត្រូវ ជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ (ស្លាប់) មុខរបរយោធា។

តាមចម្លើយសារភាពរបស់ស្ត្រី ដៃដល់ជាប្រពន្ធបានឲ្យ ដឹងថា នៅថ្ងៃកើតហេតុពួកគាត់ទាំងពីរបានឈ្លោះ ប្រកែកគ្នារហូតដល់មានការវាយតប់គ្នា ហើយខ្លួនក៏បានយកដំបងដែលមានជាប់ដែកគោលវាយចំពីលើក្បាលប្ដីផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់តែម្ដង។

...

គួរបញ្ជាក់ថា ករណីឃាតកម្មប្រពន្ធវាយសម្លាប់ប្ដីកើត ឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៣០នាទី នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រោយពីកើត ហេតុ មន្ត្រីជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យដើម្បីអនុវត្តនិតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print