ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរនៅលើកោះរ៉ុង ក្រោមប្រធានបទ «KOH RONG THE LAND OF SMILE» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ក្រោមប្រធានបទ «KOH RONG THE LAND OF SMILE» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៥ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរទេសចរណ៍ខេត្ត សមាគមទេសចរណ៍ សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួមឧបត្ថម្ភសម្ភារៈនិងថវិកាពីម្ចាស់អាជីវកម្មនៅលើកោះរ៉ុង និងសប្បុរសជនជាច្រើនផ្សេងទៀត។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញយុទ្ធនាការ ទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតង សម្រាប់គោលដៅទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

...

ព្រឹត្តិការណ៍នេះ មានរៀបចំការប្រគុំតន្ត្រី និងសកម្មភាពកីឡាមួយចំនួន ដូចជា ១៖ កីឡារត់ឧបសគ្គចម្ងាយ «២០០០ម៉ែត្រ» នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach, ២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ «នៅឆ្នេរកោះរ៉ុង», ៣៖ កីឡាអុំទូកកាយ៉ាក់ នៅសហគមន៍ព្រែកកោងកាង, ៤៖ កីឡាប្រដាល់សេរីគុនខ្មែរគូរអន្តរជាតិ និង៥៖ ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង «១៥គីឡូម៉ែត្រ» ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print