ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២ និង៣០នាទី ទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣០នាទី ទើបឃាត់ខ្លួនក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ០១លើក សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីងចំនួន ០២នាក់ និងម៉ូតូ០១គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ៖ ១-ឈ្មោះ ធន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង២-ឈ្មោះ ប៉ោ ប៊ុនណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០២នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០១គ្រឿងរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕ដោយ ៖ ភារ៉ា ដង្កោ










