ខេតបន្ទាយមានជ័យៈ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើក កិច្ចប្រជុំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អានព្រះរាជក្រឹត្យកាបន្ធូរបន្ថយទោស ដល់ទណ្ឌិតក្នុងឱកាសបុណ្យជាតិថ្ងៃ៧មករា ចំនួន ១២នាក់ ស្រី២នាក់ ចំនួន ៣ខែ ឆ្នាំ២០២៦ ។កិច្ចប្រជុំនេះមានការចូលរួម លោក ឃូ ពៅ អភិបាលរងខេត្តបបន្ទាយមានជ័យ លោកអ៊ុងសុីផាន ឧត្តមអគារនុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក ពៅខេមរា ស្នងការរងខេត្ត មន្ត្រីពាក់ព័ន្ធជាច្រើននាក់ ។
ក្នុងកិច្ចប្រជុំនោះលោកអ៊ុងសុីផានបានអានរបាយការណ៍សង្ខេបក្នុងពន្ធនាគារថា បន្ទាយមានជ័យ ព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើ ការ បន្ធូបន្ធោយទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ ២០២៦ ចំនួន ១២ នាក់ ស្ត្រី ២ នាក់ ក្នុងនោះ បន្ធូរបន្ថយទោសចំនួន ៣ ខែ ។
ក្នុងពិធីបន្ធូ បន្ថយទោសនោះ លោកអ៊ុងសុីផានបានបញ្ជាក់ថា ជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះសរុបមានប្រហែល ចំនួន ២.៩៥៣ នាក់ ក្នុង ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកអ៊ុងសុីផានបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា ទន្ទឹមនឹងនោះផងដែរអង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។
លោកអ៊ុងសុីផានបានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា ជនជាប់ឃុំទាំងអស់ត្រូវបាន យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ ជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែផងដែរ។
ក្នុងនោះលោក ឃូពៅ បានមានប្រសាន៍ថា ការបន្ធូបន្ថយដល់ទណ្ឌិតថ្ងៃបុណ្យ ៧ មករាមានចំនួន១២នាក់ ក្នុងបន្ធូបន្ថយទោសយះពេល៣ខែ សម្រាប់អ្នកទោសជិតផុតកំណត់និងបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះ។
លោកឃូពៅបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិក្នុងពន្ធនាគារហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕

ដោយ៖ វណ្ណា









