សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់លើជនសង្ស័យ ពាក់ព័ន្ធនឹង គ្រឿងញៀនប្រមាណ ៤ គីឡូក្រាម និងបទសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​៣០​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បាន បង្ក្រាបករណីគ្រឿងញៀន ២ ទីតាំង រួមមាន ទីតាំងទី១ នៅចំណុចមុខសាលាអន្តរជាតិយូ.ខេ.អិល (U.K.L) ផ្លូវលេខ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ និងទីតាំងទី២ ស្ថិតនៅចំណុចផ្ទះជួល១៩៥ ផ្លូវលេខ១០២ ភូមមិទួលថ្លាន់ សង្កាត់ ទួលសង្កែទី២ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លាង សុវ៉ាត ភេទប្រុស អាយុ ៤២ឆ្នាំ និងដកហូតបានវត្ថុតាង នូវសារធាតុញៀនប្រភេទ កេតាមីន ទម្ងន់ ៨៩៤,៧៨ ក្រាម សារធាតុញៀនប្រភេទ មេតំហ្វេ តាមីន ទម្ងន់ ១.៨១៩,១២ ក្រាម សារធាតុញៀនប្រភេទ MDMA ទម្ងន់ ១.០៨២,៤៣ ក្រាម រុក្ខជាតិក្រៀម ទម្ងន់ ១៩,៧៩ ក្រាម សារធាតុផ្សំមិនច្បាស់លាស់ ទម្ងន់ ៩៥,៨៨ ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២ គ្រឿង ថង់ សម្រាប់ច្រកគ្រឿងញៀនចំនួន ១ ថង់តូច ព្រមទាំងភស្តុតាងផ្សេងទៀតដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការសម្អាត ប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ដឹកជញ្ជូន, រក្សាទុក, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្ត នៅចំណុចមុខសាលាអន្តរជាតិយូ.ខេ.អិល (U.K.L) ផ្លូវលេខ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ និងនៅចំណុចផ្ទះ ជួល១៩៥ ផ្លូវលេខ១០២ ភូមមិទួលថ្លាន់ សង្កាត់ទួលសង្កែទី២ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី អំឡុងខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print