ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការនិយាយថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀមជាខ្យល់ = គឺជាការប្រមាថលោកត្រាំដែលខំជិះយន្តហោះរាប់ម៉ឺនគមមកធ្វើជាសាក្សី?
២- ថាជាលទ្ធផលខ្យល់ = ជាគំនិតមនុស្សឆ្កួតម្នាក់ឯងដែលផ្ទុយពីខួរក្បាលមេដឹកនាំទូទាំងពិភពលោក?
៣- វាយ៉ាប់ត្រង់ខួរក្បាលឆ្កួតហើយ = វានៅតែថាខួរក្បាលវាល្អទៀត គឺល្អដូចអាចម៍ម្នាក់ឯង?
៤- យករឿងឧក្រឹដ្ឋកម្មឆបោកឆ្លងដែនមកដាក់លើកម្ពុជាម៉េចកើត = បើសៀមធ្ងន់ករឿងឧក្រឹដ្ឋកម្មឆបោកឆ្លងដែនដែលពិភពលោកគេដឹងអស់ហើយ?
៥- បើថាសៀមវាពូកែក្នុងសង្គ្រាម៥ថ្ងៃ = តើសៀមអាចវ៉ៃកាន់កាប់បានប៉ុន្មានកន្លែងហើយ ?
៦- នៅពេលដែលគេនិយាយផ្ទុយពីគំនិតខ្លួន = អាភ្លើក្បាលថាគេភ្លើទៅវិញ?
៧- សៀមមិនអាចគេចរួចពីការត្រូវដកសព្វាវុធធុនធ្ងន់ពីតំបន់ព្រំដែនទេ = យ៉ាងយូរ២-៣ថ្ងៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម សៀមនឹងដកជាមិនខាន។
៨- រឿងអីក៏ដោយទោះជាសៀមកិចកុកមិនចង់ធ្វើតាម = ក៏នៅទីបំផុតសៀមគង់តែធ្វើដដែល?
៩- បើសៀមមិនចង់ដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែនក៏ដោយ = ក៏សៀមមិនដឹងទុកសព្វាវុធទាំងនោះធ្វើអីដែរ ចង់ប្រើក៏ មិនហ៊ានប្រើ ចង់យកទៅវ៉ៃកម្ពុជាក៏មិនហ៊ានធ្វើ?
១០- ប្ញករបស់សៀមគ្រាន់តែធ្វើអឿប៉ុណ្ណោះ = តើអឿរបស់សៀមបានការអី នាំឲ្យតែខូចឈ្មោះ? ៕










