ក្លឹបសេះបង្កង់ Juventus បានតែងតាំងអតីតអ្នកចាត់ការសញ្ជាតិអ៊ីតាលី Luciano Spalletti ជាគ្រូបង្វឹករហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការបណ្តេញលោក Igor Tudor ចេញពីតំណែង។
Juventus បានងាកទៅរកអតីតអ្នកចាត់ការជម្រើសជាតិអ៊ីតាលី ក្លឹប Inter Milan និង Napoli បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Tudorដែលបានដឹកនាំ 8 ប្រកួតមិនឈ្នះគ្រប់ការប្រកួតទាំងអស់។ ពួកគេឈរនៅលេខរៀងទី៧ក្នុងតារាងបន្ទាប់ពីការប្រកួតចំនួនប្រាំបួនដង។
លោក Spalletti បានដឹកនាំ Napoli លើកពាន Serie A ក្នុងឆ្នាំ 2022-23 មុនពេលចូលដឹកនាំប្រទេសអ៊ីតាលី ដែលបានបរាជ័យក្នុងការប្រកួត World Cup ឆ្នាំ 2022 ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Roberto Mancini ។
គាត់បានជួយពួកគេឱអ៊ីតាលី ឡើងទៅលេង Euro 2024 តែពួកគេត្រូវធ្លាក់ចេញក្នុងវគ្គ 16 ក្រុមចុងក្រោយដោយចាញ់ស្វីស។
លោកSpalletti ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកប្រទេសអ៊ីតាលីកាលពីខែមិថុនាបន្ទាប់ពីការបរាជ័យក្នុងវគ្គជម្រុះ World Cup ដោយចាញ់ប្រទេសន័រវេស ហើយក្រុមរបស់គាត់ ប្រឈមនឹងហានិភ័យនៃការខកខានការប្រកួត World Cup ជាលើកទីបីជាប់ៗគ្នា។
Spalletti ក៏ធ្លាប់គ្រប់គ្រងក្លឹប Inter Milan, Roma និង Udinese ក្នុងក្របខ័ណ្ឌ Serie A និងបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League របស់រុស្ស៊ីពីរដងជាមួយនឹងក្រុម Zenit St Petersburg ៕










