Barcelona កំពុងសម្លឹងរកជ័យជម្នះមកវិញក្រោយចាញ់ក្រុម Real Madrid 2-1 នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Elche ក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga នៅថ្ងៃអាទិត្យ ប៉ុន្តែពួកគេនឹងលេងដោយគ្មានខ្សែបម្រើ Pedri ដែលនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួសសាច់ដុំជើង។
ក្លឹបBarcelona ដែលស្ថិតនៅលេខពីរក្នុងតារាងនិងតាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួនប្រាំពិន្ទុមានកីឡាកររងរបួសយ៉ាងខ្លាំងក្នុងរដូវកាលនេះ។
អ្នកចាត់ការក្រុមលោក Hansi Flick មានបញ្ហាប្រឈមកាន់តែខ្លាំង ខណៈដែលអវត្តមានរបស់ Pedri បន្ថែមលើបញ្ជីឈ្មោះកីឡាករដែលអវត្តមានយូរមកហើយ រួមមាន Robert Lewandowski, Gavi, Dani Olmo, Raphinha និងអ្នកចាំទី Joan Garcia និង Marc-Andre ter Stegen ។
កីឡាករវ័យជំទង់ Lamine Yamal ដែលទើបត្រឡប់មកពីការស្តារនីតិសម្បទាវិញ ក៏កំពុងជួបបញ្ហាក្រលៀនរ៉ាំរ៉ៃផងដែរ ខណៈដែលកីឡាករសំខាន់ៗផ្សេងទៀតដូចជា Frenkie de Jong, Jules Kounde, Alejandro Balde និង Fermin Lopez បានប្រឈមមុខនឹងបញ្ហារបួស។ Barcelona មានកីឡាករ១៥នាក់ដែលមិនអាចលេងបានចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើម។
Elche ឈរនៅលេខរៀងទីប្រាំបី ដោយមាន 14 ពិន្ទុពីការប្រកួត 10ដង។
ចំណែកReal Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការ Xabi Alonso នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Valencia នៅថ្ងៃសៅរ៍។ Real បានរីករាយនឹងការលេងដ៏ល្អដោយបានឈ្នះការប្រកួតចំនួន 12 ក្នុងចំណោម 13 ប្រកួតរបស់ពួកគេនៅទូទាំងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
ជាមួយនឹងការប្រកួត Champions League ទល់នឹង Liverpool ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ អ្នកចាត់ការAlonso អាចនឹងផ្លាស់ប្តូរក្រុមរបស់គាត់សម្រាប់ការប្រកួតចុងសប្តាហ៍នេះ។ Valencia ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 18 ក្នុង LaLiga ដោយមាន 9 ពិន្ទុគឺគ្មានការឈ្នះក្នុងរយៈពេលជិត 6 សប្តាហ៍ ហើយកំពុងស្ថិតក្នុងតំបន់កាត់ចោល។
គូរផ្សេងទៀត ក្រុមលេខ៣ Villarreal ធ្វើជាម្ចាស់ផ្ទះម្ចាស់ផ្ទះ Rayo Vallecano ខណៈក្រុមលេខ៤ Atletico Madrid ស្វាគមន៍ Sevilla ទៅកាន់កីឡដ្ឋាន Metropolitano ៕










