រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន នាឱកាសព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៥​ សូមជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំណតយានយន្ត គ្រប់ប្រភេទ នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤​ ដល់ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​។

ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងព្រះរាជពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕ដោយ​៖តារា​

...

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print