ក្រោយអន្តរជាតិប្រតិកម្ម អនុប្រធានាធិបតីអាមេរិក អះអាងថាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ សំខាន់សម្រាប់សន្តិសុខជាតិ

ចែករំលែក៖

ថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដល់គម្រោងសាកល្បងអាវុធនុយគ្លេអ៊ែរ របស់អាមេរិក ដែលអាចបង្កអោយមានហានិភ័យ នៃការ សាកល្បងទ្រង់ទ្រាយធំ ។

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យយោធាធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយខានធ្វើអស់ ៣៣ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ គឺសំខាន់សម្រាប់ការធានាសន្តិសុខជាតិ។
លោក Vance បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅសេតវិមាន យ៉ាងដូច្នេះថា «វាជាផ្នែកដ៏សំខាន់នៃសន្តិសុខជាតិអាមេរិក ដើម្បីធានាថាអាវុធនុយក្លេអ៊ែរដែលយើងមាន ពិតជាដំណើរការល្អ។ យើងដឹងថាវាដំណើរការល្អ ប៉ុន្តែយើងត្រូវតែតាមដានជាប្រចាំ ហើយប្រធានាធិបតីគ្រាន់តែចង់ធ្វើឱ្យប្រាកដថា យើងបានធ្វើដូច្នោះ»។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត៕

...

រូបថត​: The guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print