គិតត្រឹមចុងថ្ងៃទី 30 ខែតុលា មនុស្សប្រហែល ជាង 50 នាក់បានស្លាប់ ដោយសារព្យុះសង្ឃរា Melissa បានបោកបក់កាត់កោះ Caribbean ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ Bermuda។
យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក (NHC) ទឹកជំនន់ត្រូវបានគេរំពឹងថានឹងថយចុះនៅក្នុងប្រទេស Bahamas ប៉ុន្តែនៅតែធ្ងន់ធ្ងរនៅក្នុងប្រទេសគុយបា ចាមៃកា ហៃទី និងសាធារណរដ្ឋ ដូមីនីកែន។ ប្រទេសហៃទីគឺជាប្រទេសដែលមានការខូចខាតច្រើនបំផុត ដោយមានមនុស្សយ៉ាងហោចណាស់ 30 នាក់បានស្លាប់ 20 នាក់បាត់ខ្លួន 20 នាក់រងរបួស និងមនុស្សជាង 16,000 នាក់ត្រូវបានជម្លៀសចេញ និងផ្ទះជាង 1,000 ខ្នងត្រូវបានលិចទឹក។
នៅប្រទេសចាមៃកា មន្ត្រីបានបញ្ជាក់ថាមានមនុស្សស្លាប់ 19 នាក់។ នៅភាគខាងកើតប្រទេសគុយបា ផ្ទះមួយចំនួនបានដួលរលំ ឬលិចទឹក ប្រព័ន្ធថាមពល និងទំនាក់ទំនងចល័តត្រូវបានបិទ។ មនុស្សប្រហែល 735,000 នាក់ត្រូវបានជម្លៀសចេញ ភាគច្រើននៅ Santiago de Cuba, Holguin និង Guantanamo។
សហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមជួយសង្គ្រោះ និងឆ្លើយតបគ្រោះមហន្តរាយទៅកាន់សាធារណរដ្ឋដូមីនីកែន ចាមៃកា បាហាម៉ាស និងហៃទី។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសគុយបា។ ចក្រភពអង់គ្លេសក៏បានប្រកាសពីកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន 7.5 លានផោនសម្រាប់តំបន់ Caribbean ផងដែរ។ ព្យុះសង្ឃរា Melissa ត្រូវបានចាត់ទុកថាជាព្យុះមួយក្នុងចំណោមព្យុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានកំណត់ត្រា ជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់ 155 គីឡូម៉ែត្រក្នុងមួយម៉ោង។ ការស្រាវជ្រាវដោយមហាវិទ្យាល័យ Imperial College London បង្ហាញថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សបានបង្កើនលទ្ធភាពនៃការបង្កើតព្យុះដូចជា Melissa ដល់ទៅបួនដង។ កោះ Bermuda ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយចំណុចកណ្តាលនៃព្យុះត្រូវបានគេរំពឹងថានឹងបោកបក់មកដល់នៅចុងថ្ងៃទី 30 ខែតុលា (ម៉ោងក្នុងស្រុក)៕
រូបថត: TTXVN










