រថយន្តធុនធំបុកកិនស្ត្រីជិះម៉ូតូ Scoopy ស្លាប់ភ្លាមៗនៅផ្លូវជាតិលេខ៤ កំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ស្ត្រីម្នាក់ដែលជិះម៉ូតូម៉ាក Scoopy ត្រូវបានរថយន្តធុនធំមួយគ្រឿងបុកនិងកិន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី១ វិច្ឆិកា ២០២៥។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមព័ត៌មានបឋម មិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាព័ត៌មានរបស់អ្នកបើកបររថយន្តធុនធំដែលបង្កហេតុនៅឡើយទេ។

...

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងចុះទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យ វាស់វែង និងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print